នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២
លោកពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប៉ែន ចានធីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកនួន សារីនាយរង ខណ្ឌរដ្ឋបាលជលផល និងលោក ជា សារ៉ុន ប្រធានការិ.នីតិកម្ម បានចូលរួមប្រជុំស្តីពីការត្រួតពិនិត្យនិងវាយតម្លៃលើសំណុំឯកសារស្មើរសុំសេវារដ្ឋបាលក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត លើការងារវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តការងារផ្តល់សេវារដ្ឋបាលក្នុងអង្គភាពច្រកចេញចូលតែមួយជាមួយក្រុមការងារលេខាធីការការងារវិមជ្ជការ និងវិសហមជ្ជការបស់ក្រសួងក.ស.ក ក្រោមអធិបតីភាពឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងក.ស.ក និងជាអនុប្រធានក្រុមការងារវិមជ្ជការនិងវិសហមជ្ជការរបស់ក្រសួងក.ស.ក ឯកឧត្តមសេង សិលា អភិបាលរងខេត្តស្វាយរៀង និងលោក ស្រីប្រធាន អនុប្រធាន អង្គភាពច្រកលោក តំណាងក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។