នៅថ្ងៃព្រហស្បតិ៏ ០៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មខេត្តស្វាយរៀង ដឹកនាំដោយលោក ពុត កាអុល អនុប្រធានមន្ទីរ បានសហការជាមួយលោក មុំ សាផាន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅឃុំអង្គប្រស្រែ, ឃុំកំពង់ត្រាច, ឃុំមុខដា និងឃុំអំពិល ស្រុករមាសហែក បានចំនួន ១២ដេប៉ូ ក្រុមការងារយើងខ្ញុំបានពន្យល់ណែនាំអំពីប្រកាសអន្តរក្រសួង និងផ្សព្វផ្សាយពីថ្នាំកសិកម្មដែលក្រសួងកសិកម្មអនុញ្ញាឲ្យប្រើប្រាស់ដល់គ្រប់ម្ចាស់ដេប៉ូទាំងអស់ដែលមានខ្លឹមសារដូចខាងក្រោម:
- បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្មនិងការបោះចោលសំណល់សំបកវេចខ្ចប់ថ្នាំកសិកម្ម ។
- បានផ្សព្វផ្សាយអំពីការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ។
- បានណែនាំពីវិធានការសុវត្ថិភាព, របៀបដាក់តាំងលក់ថ្នាំកសិកម្ម និងជីកសិកម្ម ។
-ការចុះធ្វើអធិការកិច្ចនេះពុំមានជួបបទល្មើសទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម