មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្វាយរៀង លោកសាយពន្លឺមេត្តា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រារព្ធធ្វើកម្មវិធីសម្ពោធមណ្ឌលសិក្សាបរិស្ថានសហគមន៍ នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក
ចេញ​ផ្សាយ ២៥ មិថុនា ២០២២
43

  ព្រឹកថ្ងៃសុក្រ១០រោច ខែជេស្ឋឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ២០២២

លោកសាយពន្លឺមេត្តា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រារព្ធធ្វើកម្មវិធីសម្ពោធមណ្ឌលសិក្សាបរិស្ថានសហគមន៍ នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និងមានការអញ្ជើញចូលរួម៖

-លោក ឈឹម បរុស អនុប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត

- លោកនេត គក តំណាងអោយ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត

-លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក

-លោកស្រី ប៊ីម ប៊ីម ប្រធានតំបន់អាស៊ីអាគ្នេយ៍ អង្គការដែនដីមនុស្សប្រទេសអាល្លឺម៉ង់

-លោក ទូ វន្ថា ប្រធានប្រចាំប្រទេសកម្ពុជា អង្គការដែនដីមនុស្ស ប្រទេសអាឡឺម៉ង់

-លោក រស់ សំអន នាយកស្ដីទីអង្គការសន្តិសនា

+កម្មវិធីនេះដែរ មានគោលបំណងបង្កើនការចូលរួមការពារ និងអភិរក្សព្រៃសហគមន៍ ដើម្បីទុកជាប្រយោជន៍ដល់សហ គមន៍ និងប្រជាពលរដ្ឋទូទៅ ជាពិសេសគឺបាន ព្រះសង្ឃអាចធ្វើវិបស្សនាធុរៈ និងធុតង្គរុក្ខ មូលនៅក្នុងព្រៃនេះបាន ព្រមទាំងការសិក្សារៀនសូត្ររបស់ក្រុមយុវជន និងក្រុមកុមារក្នុង សហគមន៏។

+ អ្នកចូលរួមមានប្រមាណ១៤៤នាក់ ស្រី៣៥នាក់ និងអ្នកពាក់ព័ន្ធ មកពី ឃុំស្រុក។

 

ចំនួនអ្នកចូលទស្សនា
Flag Counter