ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោក ភិន សាមន ប្រធានការិយាល័យផែនការ គណនេយ្យ លោក ហុង ហាក់ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក សុខ សំណាង មន្ត្រីការិយាល័យផែនការ គណនេយ្យ លោក គង់ ឌីនូ មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក និងលោក សំ ឈី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប បានចុះត្រួតពិនិត្យមើលការងារភ្ជួរដាស់ដីនៅឃុំសំបួរ ស្រុកស្វាយទាប ដែលអនុវត្តបានទូទាំងឃុំបានចំនួន 40% តម្លៃភ្ជួរដាស់ 350,000រៀល/ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម