មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀ លោកហុង ហាក់ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះពិនិត្យមើលសកម្មភាពបណ្ដុះផ្សិតអំបោះ
ចេញ​ផ្សាយ ២៧ មិថុនា ២០២២
38

ថ្ងៃច័ន្ទ ១៣ រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

លោកហុង ហាក់ អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយនិងលោកអ៊ុន មុន្នីរ័ត្ន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់រោទិ៍ បានចុះពិនិត្យមើលសកម្មភាពបណ្ដុះផ្សិតអំបោះផ្ទះលោកស្រី ផល ចាន់រី ជាកសិកររស់នៅ ក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា បច្ចុប្បន្នគាត់ដាំដំណាំផ្សិតអំបោះ ហើយគាត់កំពង់ចាប់ផ្ដើមប្រមូលផលបណ្ដើរៗ ក្នុង១ថ្ងៃគាត់អាចប្រមូលផលបានចន្លោះពី១៥ គ.ក្រ ដល់៣០ គ.ក្រ លក់ក្នុង១គ.ក្រ តំលៃ៥ ០០០រៀល ដល់៦ ០០០រៀល ហើយគាត់កំពង់រៀបចំរោងផ្សេងទៀតដើម្បីបណ្ដុះបន្តទៀត គាត់មានទំនុកចិត្ត និងមុខរបររបស់ខ្លួន ហើយគាត់បាននិយាយថានិងពង្រីកអាជីវកម្មផ្សិតនេះអោយបានធំ និងច្រើនជាងពេលបច្ចុប្បន្ន ដោយចុងឆ្នាំនះគាត់មានផែនការពង្រីករោងបណ្តុះផ្សិតចំនួន២រោង បន្ថែមទៀត  លោកស្រី ផល ចាន់រី    បានចាប់យកមុខរបរបណ្តុះផ្សិតអំបោះលក់នេះ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវិភាពក្នុងគ្រួសារ និងរកប្រាក់ចំណូលអោយកូនរបស់គាត់បានបន្តការសិក្សាទៀតផង។  

ចំនួនអ្នកចូលទស្សនា
Flag Counter