នាព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្តាស័ក ព. ស២៥៦៦ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
លោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងបាវិត បានសហការជាមួយ ការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃសុខភាពសត្វ សុខភាពសាធារណះ និងបសុព្យាបាល និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ នៃGDAHP បានចុះយុទ្ធនាការផ្សព្វផ្សាយ នឹងចែកថ្នាំព្យាបាលសត្វ និង យកវត្ថុវិភាគ ចំនួន២ក្បាល ២សំណាក សង្ស័យជំងឺអុតក្តាមគោក្របី នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ចូលរួមចំនួន១២គ្រួសារ ក្នុងនោះគោ៩៥ក្បាល នឹងក្របី២០ក្បាល គោ៧៥ក្បាល ព្យាបាលជា៨៣ក្បាល ក្របី២០ក្បាល គោ៦៣ ក្បាល សត្វងាប់ ៣ក្បាល គោ១ក្បាល ក្របី២ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម