មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម និងភរិយា ព្រមទាំងមន្ត្រីរាជការមន្ទីរកសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន០៤វត្ត
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
94

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ 

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងភរិយា ព្រមទាំងមន្ត្រីរាជការមន្ទីរកសិកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន០៤វត្ត មានវត្តគោកធ្លក វត្តក្រោលគោ វត្តបឹងរ៉ៃ និងវត្តមង្គលការាម ដែលរៀបចំឡើងនៅវត្តគោកធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ចំនួនអ្នកចូលទស្សនា
Flag Counter