នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងក្រុមការងារបានបានចុះពិនិត្យមើលការសង់ឡស្មាច់នៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។ នៅពេលនោះលោកប្រធានក៌នៅតែអោយក្រុមការងារនិងក្រុមហ៊ុនជាងបន្តផ្សព្វផ្សាយការសង់ឡបន្ថែមទៀត កុំបង្អង់យូរពីព្រោះពិបាកក្នុងការជីកដី ដោយមានភ្លៀងធ្លាក់ច្រើន ដូចនេះក្រុមការងារខិតខំទាន់ពុំមានទឹកច្រើនក្នុងស្រែ។
-ជំរុញការសង់ឡទាន់កម្មវិធីជួយឧបត្ថម្ភ200ដុល្លារ ក្នុងមួយឡ
-សង់ឡកាត់បន្ងយការទិញអូស ធ្យូង ចំណេញថវិកា
-មិនពិបាកទិញហ្គាសទីផ្សារ (ចំណេញថវិកា)
-ជំរុញការចិញ្ចឹមសត្វ
-បរិស្ថានស្អាតជំវិញផ្ទះ
- បានជីកាកសំណល់ឡជីវឧស្ម័នច្រើនសម្រាប់យកមកប្រើប្រាស់លើដំណាំគ្រប់ប្រភេទ
មិនតែប៉ុណ្ណោះលោកប្រធានអោយក្រុមហ៊ុនសង់ឡប្រចាំស្រុក សង់អោយសម្រេចបានលើសផែនការ ក្នុងស្រុករបស់ខ្លួនដើម្បីប្រកួតប្រជែងតាមស្រុកនីមួយៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម