នៅថ្ងៃពុធ១៤រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០២២
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីដាំកូនឈើនៅក្នុងវត្តពោធិ៍សិរី ភូមិច្រកស្គរ ឃុំស្វាយចេក លើផ្ទៃដី០.៥០ហិកតា កូនឈើប្រភេទបេង.ដើមក្រញូង.ដើមកកោះ.ដើមក្ងោក.ដើមគគី.ដើមឈើទាល និងដើមលឿងរាជ សរុបចំនួន៣២៥ដើម សមាសភាពចូលរួមមាន សហការី និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ មន្រ្តីរដ្ឋបាលព្រៃឈើ លោក អភិបាលរងរំដួល និងមន្រ្តីស្រុករំដួល លោកមេឃុំ ក្រុមប្រឹក្សាមេភូមិ ព្រះសង្ឃប្រជាពលរដ្ឋ សរុប៧៥នាក់ក្នុងនោះមានស្រ្តីចំនួន២៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម