នៅថ្ងៃពុធ១៤រោច ខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០២២
បន្ទាប់ពីអញ្ជើញចូលរួមពិធីដាំកូនឈើរួច លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យ ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២២ លោកប្រធានមន្ទីរបានណែនាំ អោយកសិករឧស្សាហ៍ចុះពិនិត្យមើលសត្វស្អិតចង្រៃដែលស៊ីបំផ្លាញដំណាំស្រូវ និងបានពន្យល់អំពីបច្ចេកទេស ការប្រើប្រាស់ជីកសិកម្ម ឲ្យត្រូវនឹងដំណាក់កាលលូតលាស់របស់ដំណាំស្រូវ វិធីសាស្ត្រ កំចាត់ស្មៅចង្រៃ សត្វល្អិតចង្រៃ ដែលស៊ីបំផ្លាញលើដំណាំស្រូវ អោយទាន់ពេលវេលា និងប្រាប់ពីវិធីសាស្រ្ត នៃការប្រើប្រាស់ ថ្នាំពុលកសិកម្មអោយត្រូវចំគោលដៅ ដែលត្រូវកំចាត់សត្វល្អិតចង្រៃនិងស្មៅចង្រៃនៅក្នុងស្រែ និងវិធីសាស្ត្រ ការពារខ្លួន នៅពេលដែល បាញ់ថ្នាំពុលកសិកម្មនៅក្នុង វាលស្រែ អោយមានសុវត្ថិភាព ដែលស្ថិតភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម