នៅថ្ងៃពុធ១៤រោច ខែអាសាឍ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០២២
លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងនិងលោក សុខ ចាន់ថន ប្រធានការិ.ផ្សព្វផ្សាយកសិកម្ម ចូលរួមកិច្ចប្រជុំការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាពនិងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក លើការងារភូមិ១ផលិតផល១ ក្រោមអធិបតីភាព ឯ.ឧ សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិកាដ្ឋានភូមិ១ផលិតផល១ ឯកឧត្ត សេង សិលា អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មាធិការភូមិ១ផលិតផល១ក្នុងខេត្ត នៅសាលប្រជុំអាគារឃ សាលាខេត្តស្វាយរៀង មានអ្នកចូលរួមសរុប២៧ស្រី៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម