មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ
ចេញ​ផ្សាយ ១៨ សីហា ២០២២
160

នាព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ ចាន់ថនប្រធាការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សាយពន្លឺមេត្តា ប្រធានការិយាល័យ

សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

-គោលបំណងសិក្ខាសាលានេះ ដើម្បីពង្រឹងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានធ្វើការសហការ ជាមួយដៃគូ សម្រាប់ទូទាំង២៥ រាជធានីខេត្ត ដើម្បីផ្តល់ចំណេះដឹង ទាក់ទងនឹង ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ សមាសភាពចូលរួមចំនួន១៣៥នាក់ ស្រី៦៧នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter