មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើអធិការកិច្ចពូជដំណាំ និងបែបបទនៃការពិន័យអន្តរការណ៍
ចេញ​ផ្សាយ ១៩ សីហា ២០២២
35

ព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងលោក ហួ សុខម៉េង អនុប្រធានការិយាល័យ ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធ្វើអធិការកិច្ចពូជដំណាំ និងបែបបទនៃការពិន័យអន្តរការណ៍ នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ និងលោកស្រី ស្រុន ខេម៉ា អនុប្រធាននាយកដ្ឋានពូជដំណាំ ។សិក្ខាសាលានេះមានគោលបំណង ដើម្បីបង្កើនចំណេះដឹងដល់អ្នកពាក់ពាន់នានានៅក្នុងវិស័យពូជដំណាំស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធក្រោមច្បាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធដើម្បីជម្រុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ FAO មានអ្នកចូលរួមសរុបចំនួន ៣៣នាក់ ស្រី៨នាក់ ជាប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម ខេត្តគោលដៅគម្រោង(ស្វាយរៀង, តាកែវ, ព្រៃវែង  កំពង់ធំ,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,ត្បូងឃ្មុំ,) អង្គការដៃគូរអភិវឌ្ឍន៍នានា និងក្រុមហ៊ុននាំចូលពូជដំណាំក្នុងប្រទេសកម្ពុជា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter