នាព្រឹកថ្ងៃអង្គារ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានយកវ៉ាក់សាំងសាទឹកគោ-ក្របី ចំនួន ៧,៥០០កំរិត ព្រមទាំងថ្នាំព្យាបាល និងសម្ភារៈមួយចំនួនទៀតសម្រាប់ទុកអន្តរាគមន៍នៅពេលដែលមានផ្ទុះជំងឺកើតឡើងលើគោនិង ក្របី ផ្តល់ជូនរដ្ឋបាលស្រុករមាសហែក សម្រាប់អោយមន្ត្រីជំនាញចុះចាក់វ៉ាក់សាំងការពារជម្ងឺសត្វគោក្របីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម