មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាងសាងសង់ឡជីវស្ម័ន
ចេញ​ផ្សាយ ០៧ កញ្ញា ២០២២
39

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាងសាងសង់ឡជីវស្ម័ន ដែលមានលោក ហ៊ឹម សម្បត្តិ និងលោក កាង ម៉ូវ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ជាអ្នកសម្របសម្រួល និងមានការចូលរួមពីភ្នាក់ងារសាងសង់ឡចំនួន៩នាក់។

-កម្មវិធីពេលរសៀល បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារផ្នែកជីឡជីវឧស្ម័នប្រចាំត្រីមាសទី ០៣ ឆ្នាំ ២០២២ ដឹកនាំ និងសម្របសម្រួលដោយ លោក នាក់ ឡាយ មន្ត្រីបច្ចេកទេសផ្នែកជីឡូរបស់កម្មវិធីជាតិ និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃកម្មវិធីឡជីវស្ម័នចំនួន ១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter