នៅថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២
លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.០៦.១៩៦៤-២៤.០៦.២០២២ ) ដែលប្រារព្ធធ្វើនៅខេត្តតៃនិញ ប្រទេសវៀតណាម ដោយមានការចូលរួមពីគណៈប្រតិភូខេត្ត ស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់ខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរទូទាំងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.០៦.១៩៦៤-២៤.០៦.២០២២ )។