ថ្ងៃពុធ ០៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីពិភាក្សាឆ្លងការងារចាំបាច់មួយចំនួនសម្រាប់អនុវត្តនាពេលខាងមុខ រួមមានការងារគ្រប់គ្រងបុគ្គលិក ការងារប្រតិបត្តិប្រចាំថ្ងៃរបស់អង្គភាពជំនាញនីមួយៗ និងការងារចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី ព្រមទាំងបានពិភាក្សាអំពីផែនការចាំបាច់មួយចំនួនសម្រាប់អនុវត្តបន្តនិងចូលរួមកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀងនាពេលឆាប់ៗខាងមុខនេះ។ ក្រោមអធិបតីភាពលោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង មានការអញ្ជើញចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌ នាយរង នាយផ្នែក នៃរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ ប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ សរុបវត្តមានចូលរួមចំនួន ២២ នាក់(ស្រី៤នាក់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម