ថ្ងៃពុធ ០៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោកហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមប្រជុំកម្មវិធីសុខភាពតែមួយ បានសិក្សាទៅលើការងារសុខភាព សត្វ មនុស្ស និងបរិស្ថាន ដែលមានការអញ្ជើញចូលរួម ពីក្រសួង និងមន្ទីរសុខាភិបាល និង អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ទីរបរិស្ថាន អ្នកចូលរួមសរុបចំនួន២២នាក់ ស្រី០៥នាក់ ទីកន្លែងប្រជុំនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម