នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំកិល (២០២៣-២០២៥)និងផ្សព្វផ្សាយសិក្ខាសាលាកម្មវិធីវិនិយោគបីឆ្នាំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សា លោកជំទាវ ភួង សារី សមាជិកក្រុមប្រឹក្សា និងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត អស់លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក ទាំង០៨ក្រុង/ស្រុក អ្នកអញ្ជើញចូលរួម សរុប៥៥នាក់ ក្នុងនោះស្រី៩នាក់ ទីកន្លែងប្រជុំនៅសាលប្រជុំសាលាខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម