នារសៀលថ្ងៃព្រហស្បតិ៍៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
លោកសុខ សុទ្ធា វុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ បានអញ្ជើញជាអធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើចូលរួមពីឯកឧត្តមគណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី ស្នងការរងនគរបាលខេត្ត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍នគរបាលការពារព្រុដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន ២១៣នាក់ ។