មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម បានប្រគេនទេយ្យទាន និងសម្ភារៈបុណ្យកាន់បិណ្ឌចំនួន ០៤ វត្តនៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៩ កញ្ញា ២០២២
62

ព្រឹកថ្ងៃសៅរ៍៧រោច ខែភទ្របទ ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា  ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះជួយខេត្តស្វាយរៀង បានប្រគេនទេយ្យទាន និងសម្ភារៈបុណ្យកាន់បិណ្ឌចំនួន ០៤ វត្តនៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំតាមរយៈក្រុមការងារថ្នាក់ខេត្តរួមមាន៖

១, លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង រួមនិងអស់លោក លោកស្រី អនុប្រធាន ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែលជាក្រុមការងារថ្នាក់ខេត្តចុះជួយឃុំក្រោលគោទាំងអស់

២, លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងនិង លោក លោកស្រីអនុប្រធាន និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តដែលជាក្រុមការងារថ្នាក់ខេត្តចុះជួយឃុំក្រោលគោ ទាំងអស់

៣,លោក ចេង សំអឿន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បរិស្ថាននិងជាអនុប្រធានក្រុមការងារចុៈជួយឃុំក្រោលគោរួមនិងសមាជិកក្រុមប្រឹក្សាឃុំក្រោលគោនិងជា

គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាឃុំក្រោលគោបានចូលរួមនាំយកទ័យ្យទាននិងបច្ចយ័សម្រាប់ប្រគេនដល់ព្រះសង្ឃកាន់បិណ្ឌទាំង៤វត្តនៅឃុំក្រោលគោ

១, វត្តទួលធ្លក

២, វត្តក្រោលគោ

៣, វត្តបឹងរ៉ៃ

 ៤, វត្តមង្គលការាម

ទេយ្យទាននិងសម្ភារះក្នុង០១វត្តៗទទួលបានរួមមានដូចខាងក្រោមៈ

1-  មីចំនួន 05កេស        2- អង្កចំនួន02បេ    3-  ត្រីខកំប៉ុងចំនួន 05យូ  4- ទឹកក្រូចចំនួន02កេស

5- ទឹកសុទ្ធចំនួន02កេស 6- ទឹកត្រីចំនួន01យូ 7- ទឹកស៊ីអ៊ីវចំនួន01យូ    8- ស្ករសចំនួន05គីឡូក្រាម

9- ទឹកដោះគោខាប់ចំនួន10កំប៉ុង 10- តែចំនួន01សុង 11- ធូបចំនួន01ដុំ 12- ទៀនចំនួន02ដុំ

13- ប៊ីចេងចំនួន01គីឡូក្រាម 14- ខ្ទឹមសចំនួន01គីឡូក្រាម    15- ម៉ាស់ចំនួន02ប្រអប់

16- ជែលចំនួន02ដប

 និងប្រគេនបច្ច័យចូលរួមបុណ្យកាន់បិណ្ឌដោយ០១វត្តៗចំនួនបច្ចយ័១,០០០,០០០រៀល(មួយលានរៀល)និងបច្ច័យក្រុមការងារថ្នាក់ខេត្តចូលរួមកាន់បិណ្ឌទាំង០៤វត្តចំនួន ៤០០,០០០រៀល ដោយសរុប បច្ច័យរួមទាំងអស់០៤វត្តចំនួន៤,៤០០,០០០រៀល(បួនលានបួនសែនរៀល)។ដោយមានប្រជាពលរដ្ឋចូលរួមកាន់បិណ្ឌប្រចាំវេនទី៧ទាំង ០៤វត្តសរុបចំនួន៥៧១នាក់ ស្រ្តី៣៥៣នាក់ ព្រះសង្ឃ៤៥អង្គ ។

 

 

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter