មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មបានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងបាវិត និងសង្កាត់បាវិត (២០២៣-២០២៥)
ចេញ​ផ្សាយ ២៧ កញ្ញា ២០២២
38

នាព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ 

លោកប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងបាវិត និងសង្កាត់បាវិត (២០២៣-២០២៥) នៅថ្នាក់ក្រុង ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង។ មានការអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានោះរួមមាន: លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង ស្មៀនសង្កាត់ទាំង៥ ក្នុងក្រុង  មន្ត្រីរាជការសាលាក្រុង  និងអ្នកពាក់ព័ន្ធនានាសរុបចំនួន៤៣នាក់ ស្រី ០៣នាក់ ទីកន្លែងសិក្ខាសាលានៅរដ្ឋបាលសាលាក្រុងបាវិត។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter