មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥)
ចេញ​ផ្សាយ ២៧ កញ្ញា ២០២២
46

នាព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី: លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង១១ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក និងអ្នកពាក់ព័ន្ធនានាសរុប ចំនួន ៦២នាក់ ស្រី ១៥នាក់ នៅសាលាស្រុកកំពង់រោទិ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter