មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្ម បានអញ្ញើញ ចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥)
ចេញ​ផ្សាយ ២៩ កញ្ញា ២០២២
54

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ែន ផល្លី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ញើញ

ចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី: លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង៩ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក និងអ្នកពាក់ព័ន្ធនានាសរុប ចំនួន ៥៤នាក់ ស្រី ២០នាក់។

           លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២៣ ខាងមុខគម្រោង វិនិយោគស្រុកស្វាយទាប មានចំនួន ៣៤គម្រោង មានការសន្យាគាំទ្រចំនួន ១គម្រោង ។   

    ចំពោះគម្រោងវិនិយោគឃុំទាំង៩ ក្នុងស្រុក មានចំនួន ១៤៦គម្រោង មានការសន្យាគាំទ្រចំនួន ១១០គម្រោង ស្មើនឹង៧៥,៣៤% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៨០គម្រោង     ស្មើនឹង៧២,៧៣% ហើយមានការសន្យាគាំទ្រក្នុងគម្រោងមានចំនួន ៣០គម្រោង ស្មើនឹង២៧,២៧%។

 

 

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter