មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង កម្មវិធីឡជីវឧស្ម័នខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល ០៩ខែឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
53

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង កម្មវិធីឡជីវឧស្ម័នខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងាររយៈពេល ០៩ខែឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្ត និង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់បណ្ដាញសង្គម ដែលមានការអញ្ជើញចូលរួមពីមន្ត្រីកម្មវិធីខេត្ត និងភ្នាក់ងារសាងសង់ឡជីវៈឧស្ម័នមកពីក្រុងស្រុកទាំង ៨ សរុបវត្តមានចូលរួមចំនួន ១២ នាក់ ក្រោមអធិបតីភាពលោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងជាប្រធានកម្មវិធីឡជីវៈឧស្ម័នខេត្ត។ លទ្ធផលរយៈពេល ៩ ខែដើមឆ្នាំ ២០២២ នេះកម្មវិធីអនុវត្តបានសរុបចំនួន៧០ឡ ស្មើនឹង ៨៨% នៃផែនការ ប្រចាំឆ្នាំ ៨០ ឡ។

ចំនួនអ្នកចូលទស្សនា
Flag Counter