មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២
ចេញ​ផ្សាយ ០១ តុលា ២០២២
53

នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខា រ៉ាម  អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី:  លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង១៦ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន ៧៩នាក់ ស្រី ៩នាក់ នៅសាលាស្រុករមាសហែល។

លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២៣ ខាងមុខគម្រោង វិនិយោគស្រុករមាសហែក មានចំនួន ៣២គម្រោង មានការសន្យាគាំទ្រចំនួន ២គម្រោង ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោង ទាំង២គម្រោង ។

    ចំពោះគម្រោងវិនិយោគឃុំទាំង១៦ ក្នុងស្រុក មានចំនួន ៧៨៦គម្រោង មានការសន្យាគាំទ្រចំនួន ២៤៦គម្រោង ស្មើនឹង៣១,៣០% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៧២គម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter