មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងលោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង ស្រុកស្វាយជ្រំចំនួន២រូប
ចេញ​ផ្សាយ ០៨ តុលា ២០២២
52

នាព្រឹកថ្ងៃសុក្រ១២កើត ខែអស្សុជ ឆ្នាំខាលចត្វាស័កព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២

លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរង

ស្រុកស្វាយជ្រំចំនួន២រូបរួមមាន៖

-  លោក ស្រី ព្រំ សំបូរ ឋានរស័ក្កិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំ។

-  លោក ស្រី ជុំ ម៉ៅលក្ខិណា ឋានន្តរសក្កិមន្រ្តូបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ២ ជាអភិបាលរងនៃគណៈអភិបាលស្រុកស្វាយជ្រំ។ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាល នៃគណៈអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល  អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ជំទប់ទី១ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១៦ក្នុងស្រុកស្វាយជ្រំ។

ចំនួនអ្នកចូលទស្សនា
Flag Counter