នៅរសៀលថ្ងៃច័ន្ទ១៥កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំការបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើ ផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីផ្ដល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជដំណាំរួមផ្សំដល់កសិករដែលរងគ្រោះ
ដោយសារទឹកជំនន់ ដើម្បីស្ដារដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញអោយទាន់ពេលវេលា។ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរ ដោយមានសមាសភាពការចូលរួម៖
-លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
-លោកគឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង
-មន្ត្រីសាលាខេត្តទទួលបន្ទប់គ្រោះមហន្តរាយ
-លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង
-លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង
-លោក លោកស្រីអនុប្រធានមន្ទីរកសិកម្ម និងលោក លោកស្រីប្រធានការិយាល័យ ក្រោមឱវាទ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សរុបអ្នកចូលរួម២៦នាក់ ស្រី៣នាក់ នៅសាលប្រជុំ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង។