ថ្ងៃអង្គារ០១រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ប្រតិភូក្រុមការងារក្រសួងកសិកម្ម ដឹកនាំដោយ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសេង សិលា អភិបាលរងខេត្តស្វាយរៀង ប្រតិភូអមដំណើរ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី។
កម្មវិធីទី១ បានចុះពិនិត្យ និងវាយតម្លៃជំនន់ទឹកភ្លៀង លើដំណាំកសិកម្មដែលធ្លាប់រងផលប៉ះពាល់កន្លងមកនៅភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយមានការចូលរួមមេឃុំស្វាយយា តាមការរាយការណ៍របស់លោកសុក សំអន មេឃុំស្វាយយា ផ្ទៃដីបង្ករបង្កើនផលនៅក្នុងភូមិ កសិករប្រកបរបរកសិកម្មមានចំនួន ១៤៧គ្រួសារប្រមាណ ៦២ហិកតា ពុំទាន់មានរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង ។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមបេសកម្ម នៅទីវាលស្រែ និងលើស្ពានព្រីង កំពស់ទឹកនៅទាប ពុំមានដំណាំរងគ្រោះដោយជំនន់ទឹកភ្លៀងទេ។
កម្មវិធីទី២ ចុះពិនិត្យ និងវាយតម្លៃជំនន់ទឹកភ្លៀង លើដំណាំកសិកម្មដែលធ្លាប់រងផលប៉ះកន្លងមកនៅភូមិក្រាំលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ តាមការរាយការណ៍របស់លោកស្រី ចេត សារី មេឃុំស្វាយធំ ផ្ទៃដីបង្ករបង្កើនផលនៅក្នុងភូមិកសិករប្រកបរបរកសិកម្មមានចំនួន ២០៥គ្រួសារប្រមាណ ១៩៦ហិកតា ពុំទាន់មានរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង ។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមបេសកម្មនៅលើស្ពានក្រាំលាវកំពស់ទឹកនៅទាបពុំមានដំណាំរងគ្រោះដោយជំនន់ទឹកភ្លៀងទេ។
កម្មវិធីទី៣ ចុះពិនិត្យ និងវាយតម្លៃជំនន់ទឹកភ្លៀង លើដំណាំកសិកម្មដែលធ្លាប់រងផលប៉ះកន្លងមកនៅភូមិពោធិ៍ក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ដោយមានការចូលរួមពី លោក សុច ពិសីអភិបាលស្រុកកំពង់រោទិ៍ លោកប្រធានការិ.កធបស្រុក លោកស្រីមេឃុំ លោកមេភូមិ តាមការរាយការណ៍របស់លោកស្រីសំ បញ្ញា មេឃុំបន្ទាយក្រាំង ផ្ទៃបង្ករបង្កើនផលនៅក្នុងភូមិកសិករប្រកបរបរកសិកម្មមានចំនួន១២០ គ្រួសារប្រមាណ ៥២៩ហិកតា ពុំទាន់មានរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង ។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមបេសកម្មនៅលើទំនប់បង្លៀរ កំពង់រទេះ កំពស់ទឹកនៅទាបពុំមានដំណាំរងគ្រោះដោយជំនន់ទឹកភ្លៀងទេ។
កម្មវិធីទី៤ ចុះពិនិត្យ និងវាយតម្លៃជំនន់ទឹកភ្លៀង លើដំណាំកសិកម្មដែលធ្លាប់រងផលប៉ះកន្លងមកនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្ទ្រាដោយមានការចូលរួមពី លោកសួស សារិត អភិបាលរងស្រុកចន្ទ្រា លោកប្រានការិ.កធប ស្រុក លោកជំទប់ទិ១ឃុំ លោកមេភូមិ តាមការរាយការណ៍របស់លោក ឈិន សៅ ជំទប់ទី១ ឃុំចន្ទ្រា ផ្ទៃបង្ករបង្កើនផលនៅក្នុងភូមិកសិករប្រកបរបរកសិកម្មមានចំនួន១៦០គ្រួសារប្រមាណ ៧៣៥ហិកតា ពុំទាន់មានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងទេ ។ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមបេសកម្មនៅកន្លែងធ្លាប់រងគ្រោះ កំពស់ទឹកនៅទាបពុំមានដំណាំរងគ្រោះដោយជំនន់ទឹកភ្លៀងទេ។