មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី (ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិ យុត្តនានាពាក់ព័ន្ធ នឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ)
ចេញ​ផ្សាយ ១៧ តុលា ២០២២
45

នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២

លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី (ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិ

យុត្តនានាពាក់ព័ន្ធ   នឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ)។  ក្រោមអធិបតីភាព ឯកឧត្តម ជុក មុន្នី    រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងរបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារដាធាររណ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម ហេង ពិសាល អនុរដ្ឋលេខាធិការក្រស្រួងមុខងារសាធារណៈ ឯកឧត្តម រោង ឈង អគ្គនាយកគ្រប់គ្រងមុខងារ

សាធារណៈ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្ដមអភិបាលរងខេត្ត លោកអគ្គនាយករង  អគ្គាធិការរង   ប្រធានអនុប្រធាននាយកដ្ឋាន នៃក្រសួងមុខងារ

សាធារណៈ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត    នាយករដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធនានា សរុបចំនួន១៣០រូប ស្រី៤៥រូប ។

ចំនួនអ្នកចូលទស្សនា
Flag Counter