មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របី
ចេញ​ផ្សាយ ១៩ តុលា ២០២២
115

នាព្រឹកថ្ងៃពុធ ០៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់  និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល  បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរដ្ឋបាលស្រុកចន្រ្ទា បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របីចំនួនសត្វសរុប២៥០ក្បាល គោ៧០ក្បាល  និងប្រជុំចែកថ្នាំព្យាបាលជំងឺអុតក្តាមគោក្របី អ្នកចូលរួមចំនួន១៦នាក់ ស្រី៨នាក់ ស្ថិតក្នុងភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា។លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត  បានមានប្រសាស

ន៍ពន្យល់ណែនាំពីវិធានការការពារជំងឺសារទឹកគោ ក្របី ដល់ប្រជាពលរដ្ឋ៖

  • ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតអ្នក បំផុតនៅពេលមានឆ្លងជំងឺសាទឹក
  • ត្រូវបំបែកសត្វឈឺចេញពីហ្វូង
  • ត្រូវធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រជាំថ្ងៃ
  • ហាមចលនាសត្វចេញ​ចូលឬឆ្លងកាត់តំបន់ផ្ទុះជំងឺ
  • វិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុំឲ្យគោក្របី កើតជំងឺសាទឹក គឺយើង ត្រូវតែចាក់វ៉ាក់សាំងការពារ ឲ្យបានទៀតទាត់តាមប្រតិទិនចាក់ថ្នាំការពារ វ៉ាក់សាំង ការពារជំងឺសាទឹកផ្ដល់ភាពស៊ាំ បានរយះពេល០៦ខែ ចំពោះថ្នាំប្រភេទរាវ និង១២ខែ ចំពោះថ្នាំប្រភេទ ខាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter