មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រតិភូអមដំណើរ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម និងសហការី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផលប៉ះពាល់ពីទឹកជំនន់ដោយផ្ទា
ចេញ​ផ្សាយ ២១ តុលា ២០២២
132

ថ្ងៃព្រហស្បតិ៍១0រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ប្រតិភូក្រុមការងារក្រសួងកសិកម្ម    ដឹកនាំដោយ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់   និងនេសាទ    ប្រតិភូអមដំណើរ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផលប៉ះពាល់ពីទឹកជំនន់ដោយផ្ទាល់ នៅតាមតំបន់ដែលកំពុងទទួលរងនូវផលប៉ះពាល់ ក្នុងខេត្តស្វាយរៀង ទទួលបានលទ្ធផលដូចខាងក្រោម៖

I. ស្រុកកំពង់រោទិ៍

នៅស្រុកកំពង់រោទិ៍ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គសរុបចំនួន ៤០១,៣០ហិតា ស្មើនឹង ៦ឃុំ ២៣ភូមិ ៣៦៨គ្រួសារ ខូចខាតសរុបចំនួន ២០៣,៤៥ហិតា ស្មើនឹង ៦ឃុំ ២៣ភូមិ ២១៨គ្រួសារ ក្នុងនោះ៖

  • ឃុំសំយោង៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ២២,១០ហិកតា ស្មើនឹង ៣ភូមិ ២១គ្រួសារ ខូចខាតទាំងស្រុងចំនួន ២២,១០ហិកតា ស្មើនឹង ៣ភូមិ ២១គ្រួសារ។
  • ឃុំព្រៃធំ៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ២៣ហិកតា ស្មើនឹង ២ភូមិ ២៨គ្រួសារ ខូចខាតទាំងស្រុងចំនួន ២៣ហិកតា ស្មើនឹង ២ភូមិ ២៨គ្រួសារ។
  • ឃុំថ្មី៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ៦៤,២០ហិកតា ស្មើនឹង ៣ភូមិ ៤៧គ្រួសារ ខូចខាតទាំងស្រុងចំនួន ៥០,២០ហិកតា ស្មើនឹង ៣ភូមិ ៣៣គ្រួសារ។
  • ឃុំខ្សែត្រ៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ១១៥ហិកតា ស្មើនឹង ៧ភូមិ ៨៨គ្រួសារ ខូចខាតទាំងស្រុងចំនួន ៣៦,១៥ហិកតា ស្មើនឹង ៧ភូមិ ៦៤គ្រួសារ។
  • ឃុំសំឡី៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ៣៧ហិកតា ស្មើនឹង ៤ភូមិ ៤៧គ្រួសារ ខូចខាតទាំងស្រុងចំនួន ៣៧ហិកតា ស្មើនឹង ៤ភូមិ ៤៧គ្រួសារ។
  • ឃុំស្វាយតាយាន៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ១៤០ហិកតា ស្មើនឹង ៤ភូមិ ១៣៧គ្រួសារ ខូចខាតទាំងស្រុងចំនួន ៣៥ហិកតា ស្មើនឹង ៤ភូមិ ២៥គ្រួសារ។

II. ក្រុងបាវិត

        នៅក្រុងបាវិតផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន ២៥ហិតា ស្មើនឹង ២សង្កាត់ ៣ភូមិ ២៤គ្រួសារ ខូចខាតសរុបចំនួន ២៥ហិតា ស្មើនឹង ២សង្កាត់ ៣ភូមិ ២៤គ្រួសារ ក្នុងនោះ៖

  • សង្កាត់ព្រៃអង្គុញ៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ១៨ហិកតា ស្មើនឹង ២ភូមិ ១៧គ្រួសារ ខូចខាតទាំងស្រុង ១៨ហិកតា ស្មើនឹង ២ភូមិ ១៧គ្រួសារ។
  • សង្កាត់ច្រកម្ទេស៖ ផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់ចំនួន ៧ហិកតា ស្មើនឹង ១ភូមិ ៧គ្រួសារ ខូចខាតទាំងស្រុង ៧ហិកតា ស្មើនឹង ១ភូមិ ៧គ្រួសារ។

សេចក្ដីសន្និដ្ឋាន៖

បន្ទាប់ពីស្តាប់របាយការណ៍របស់មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ព្រមទាំងបានចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ជាក់ស្តែងនៅតាមតំបន់គោលដៅ បានបញ្ជាក់ឱ្យឃើញថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ ខេត្តស្វាយរៀងមានដំណាំស្រូវទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង  និងទឹកទន្លេមេគង្គ

សរុបចំនួន ៤២៦,៣០ហិកតា  ស្មើនិង៨ឃុំ/សង្កាត់ ២៦ភូមិ ៣៩៣ គ្រួសារខូចខាតសរុបចំនួន ២២៨,៤៥ ហិកតា ស្មើនិង ៨ឃុំ/សង្កាត់ ២៦ភូមិ ២៤៣គ្រួសារ

មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី នឹងធ្វើការតាមដានបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter