មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៤១ឆ្នាំទី៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២២
106

នាព្រឹកថ្ងៃពុធ០៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៤១ឆ្នាំទី៤អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០។

២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា  និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។

៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលលើការបែងចែកភារកិច្ចជូនសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត។

៥. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាខេត្ត។

៦. ស្តាប់របាយការណ៍ប្រចាំខែតុលា  និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២  របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៧.ស្តាប់របាយការណ៍ប្រចាំខែតុលា  និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២  របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៨.ពិនិត្យ និងអនុម័ត លើការតែងតាំងមន្ត្រីរាជការសាលាខេត្ត។

៩.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២)។

                ទីកន្លែងប្រជុំនៅសាលប្រជុំធំ អគារ (ឃ )សាលាខេត្ត

ចំនួនអ្នកចូលទស្សនា
Flag Counter