មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមទទួលជួបជាមួយលោក យ៉ាង ចែសឹក(Yang Jae Seok) នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង(Yeongc
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២២
90

រសៀលថ្ងៃសុក្រ១១កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមទទួលជួបជាមួយលោក យ៉ាង ចែសឹក(Yang Jae Seok) នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង(Yeongcheon(Korea) ដើម្បីជួបសម្តែងការគួសមព្រមទាំងស្វែងយល់ពីស្ថានភាពទូទៅ សក្ដានុពល និងការអភិវឌ្ឍខេត្តស្វាយរៀង និងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈ(MOU)។ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួមក្នុងជំនួបនេះរួមមាន ប្រតិភូអមដំណើរលោក យ៉ាង ចែសឹក(Yang Jae Seok)  ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម ប៉េង ពោធិសារ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកឧកញ្ញ៉ាប្រធានសភាពាណិជ្ជកម្មកម្មខេត្ត និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ លោក យ៉ាង ចែសឹក នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណជាង ៨ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ សេវាកម្មកាស៊ីណូជាដើម។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ នាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម នៃទីក្រុងយ៉ុងឈុន នៃសាធារណៈរដ្ឋកូរ៉េខាងត្បូងដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀងនិងពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈ(MOU) ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការពិភាក្សាទៅលើកម្លាំងពលករដែលត្រូវទៅធ្វើការស្របច្បាប់នៅប្រទេសកូរ៉េជាដើម ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកូរ៉េដែលកន្លងមកបានធ្វើការបណ្តាក់ទុនវិនិយោគនៅទឹកដីខេត្តស្វាយរៀងផងដែរ។ទីកន្លែងប្រជុំនៅសាលប្រជុំសាលាខេត្តស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter