មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះត្រួតពិនិត្យ និងណែនាំ ដល់អាជីវករលក់សាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២២
47

នាព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីជំនាញ  បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងណែនាំ ដល់អាជីវករលក់សាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ (សាច់បង្កក) អំពីសុវត្ថិភាពម្ហូបអាហារ និង ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ចែកចាយសាច់សត្វ   និងសាច់បង្កកដែលខុសច្បាប់  មិនមានប្រភពច្បាស់លាស់ ដែលនាំអោយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ។

ចំនួនអ្នកចូលទស្សនា
Flag Counter