មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ជា សារុន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចនៅតាមដេប៉ូធ្វើអាជីវកម្មសម្ភារកសិកម្មនៅស្រុករមាសហែក
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២២
158

នាព្រឹកថ្ងៃច័ន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ជា សារុន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី នៃក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម បានចុះធ្វើអធិការកិច្ចនៅតាមដេប៉ូធ្វើអាជីវកម្មសម្ភារកសិកម្មនៅស្រុករមាសហែកបានចំនួន ១១ដេប៉ូ នៅឃុំចន្ត្រី, ឃុំមុខដា និងឃុំជ្រៃធំ ក្នុងពេលចុះធ្វើអធិការកិច្ចនេះក្រុមការងារយើងខ្ញុំបានធ្វើការណែនាំដល់គ្រប់ម្ចាស់ដេប៉ូធ្វើអាជីវកម្មទាំងអស់ដូចខាងក្រោម៖

 ១- ណែនាំដល់ម្ចាស់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្មឲ្យយល់ដឹងអំពីនីតិវិធីនៃការធ្វើអាជីវកម្មគឺត្រូវពិនិត្យលើស្លាកសញ្ញាពតិ៍មានសម្ភារកសិកម្ម គឺលេខបញ្ជិកានៅលើសំបកវេចខ្ចប់ថ្មាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវមុននឹងនាំចូលមកធ្វើអាជីវកម្មនៅក្នុងដេប៉ូរបស់ខ្លួន ។

 ២-ធ្វើការណែនាំបន្ថែមដល់អាជីវករឲ្យទៅដាក់ពាក្យសុំលិខិតអនុញ្ញាតិធ្វើអាជីវកម្មថ្មីនៅពេលដែលលិខិតអនុញ្ញាតិធ្វើអាជីវកម្មចាស់ជិតផុតសុពលភាពធ្វើអាជីវកម្មរបស់ខ្លួន។

ចំនួនអ្នកចូលទស្សនា
Flag Counter