ព្រឹកថ្ងៃពុធ ១៥ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២
លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមសិក្ខាសាលាពីឯកឧត្តម លោកជំទាវរដ្ឋលេខា អនុរដ្ឋលេខា ក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរសុរិយោដី សាលាខេត្ត ទូទាំង២៥ រាជធានី ខេត្ត សរុបចំនួន១៥០នាក់ ក្នុងនោះស្រី៣២នាក់ នៅទីស្តីការក្រសួងបរិស្ថាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម