ព្រឹកថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសហការណ៍ជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងណែនាំ ដល់អាជីវករលក់សាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ (សាច់បង្កក) អំពីសុវត្ថិភាពម្ហូបអាហារ និង ធ្វើកិច្ចសន្យាបញ្ឈប់លក់ ចែកចាយសាច់សត្វ សាច់បង្កកដែលខុសច្បាប់ មិនមានប្រភពច្បាស់លាស់ ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ។