មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជាអធីបតីភាពក្នុងវគ្គបណ្តុះបណ្ដាលចំការ APP ស្តីពីការស្នើសុំ និងប្រើប្រាស់ QR Code ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ
ចេញ​ផ្សាយ ០១ ធ្នូ ២០២២
77

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPRE និងលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តស្វាយរៀង បានចូលរួមជាអធីបតីភាពក្នុងវគ្គបណ្តុះបណ្ដាលចំការ APP ស្តីពីការស្នើសុំ និងប្រើប្រាស់ QR Code ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំរៀបចំដោយក្រុមហ៊ុន BRONZ នៅមន្ទីរកសិកម្មខេត្តស្វាយរៀង។

ក្នុងវគ្គបណ្តុះបណ្តាលរយះពេល១ថ្ងៃនេះមានអ្នកចូលរួមពីភ្នាក់ងារឃុំក្នុងខេត្តស្វាយរៀង ទាំងអស់ចំនួន ២២ (ស្រី-៧)នាក់ និងមន្រ្តីខេត្តផ្នែក M&E ១ នាក់ និងមន្រ្តីបង្គោល Chamka App/Rush-It ១ នាក់ លោកទីប្រឹក្សា និងលោកស្រីអនុប្រធានមន្ទីរសរុបរួម ២៦(ស្រី-៨)នាក់។

ថ្លែងក្នុងពីធីបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ពៅ ធីតា បានគូសបញ្ជាក់ពីគោលបំណងនិងសារះសំខាន់នៃវគ្គដែលរួមមាន ការរំលឹកពីមុខងារនីមួយៗក្នុងកម្មវិធីចំការនិងបន្ថែមមុខងារថ្មីសម្រាប់សម្គាល់ប្រភពទីតាំងកសិដ្ឋានរបស់កសិករសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំនីមួយៗ និងធ្វើឲ្យភ្នាក់ងារផ្សព្វផ្សាយឃុំម្នាក់ៗបានយល់ដឹងពីវិធីសាស្ត្រក្នុងការស្នើសុំផ្ទៀងផ្ទាត់និងអនុម័ត QR Code ហើយពួកគេអាចយកចំណេះដឹងទាំងនេះទៅបង្ហាត់បង្រៀនបង្ហាញឬផ្សព្វផ្សាយបន្តនិងគាំទ្រដល់កសិករក្រុមបណ្ដុំអាជីវកម្ម។បន្ថែមពីកិច្ចការវគ្គនេះលោកស្រីបានរំលឹកនិងធ្វើបច្ចុប្បន្នភាពពីកិច្ចការ ធ្វើបច្ចុប្បន្នភាពកសិករ និងកិច្ចការវិភាគសេដ្ឋកិច្ច និងវិភាគភាពធន់និងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករគោលដៅក្នុងឆ្នាំ២០២២ ផងដែរ។

លោកទីប្រឹក្សាបានសង្កត់ធ្ងន់ពីសារះសំខាន់អំពីចំនេះដឹងផ្នែកបច្ចេកវិទ្យានេះ (Information Technology Communication) ដែលភ្នាក់ងារឃុំ និងមន្រ្តីបច្ចេកទេសរបស់មន្ទីរទទួលបាន និងបាន

ចំនួនអ្នកចូលទស្សនា
Flag Counter