មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សំ ផល្លី ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានចូលរួមបណ្ដុះបណ្ដាល សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំបន្លែ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម
ចេញ​ផ្សាយ ០៩ ធ្នូ ២០២២
181

ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង  លោក សំ ផល្លី ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានចូលរួមបណ្ដុះបណ្ដាល

សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំបន្លែ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៧នាក់ ក្នុងនោះមានស្រីចំនួន០៩នាក់។

-គោលបំណងនៃវគ្គបណ្ដុះបណ្ដាលសិក្សាស្វែងយល់ និងអនុវត្តផ្ទាល់ ពីមុខងារដំណើរការ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម ឧបករណ៍កសិកម្ម និងថែទាំគ្រឿងយន្តកសិកម្មជាក់ស្ដែង។ ដើម្បីអោយការសិក្សាកាន់តែមានគុណភាព និងមានប្រសិទ្ធភាព ដែលអាចយកទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនបាន ក្រោយពីបញ្ចប់ការសិក្សា។

វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែ និងការប្រើប្រាស់គ្រឿងយន្ដកសិកម្មនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀងនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានសហការរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនINSAN CORPORATION ក្រោមការគាំទ្រដោយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ។

ចំនួនអ្នកចូលទស្សនា
Flag Counter