នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២
លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុម
ប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣ - ២០២៥ ខេត្តស្វាយរៀង ព្រមទាំងពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំ ២០២៤ - ២០២៦ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣ - ២០២៥ ខេត្តស្វាយរៀង ព្រមទាំងពិនិត្យ និងផ្តល់យោបល់លើសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំ ២០២៤ - ២០២៦ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ នៅសាលាប្រជានន្ទី សាលាខេត្ត ។