មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រីពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យមើលការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ផ្ទះកសិករ ឈ្មោះពៅ សុធា ក្នុងផ្ទះសំណាញ់ នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប
ចេញ​ផ្សាយ ២០ ធ្នូ ២០២២
54

នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង  បានចុះពិនិត្យមើលការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ផ្ទះកសិករ ឈ្មោះពៅ សុធា ក្នុងផ្ទះសំណាញ់ នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ។ គាត់ប្រមូលផលស្ពៃខៀវ និងស្ពៃក្រញាញ់ ស្ពៃចង្កិះ មានឈ្មួញមកប្រមូលទិញយកទៅលក់បន្ត លក់នៅទីផ្សារផង និងលក់ឲ្យអ្នករោងចក្រគាត់លក់បានតម្លៃ៣,៥០០៛-៤០០០៛ក្នុងមួយគីឡូក្រាម ហើយសល់ពីលក់គាត់បានកែច្នៃជ្រក់យកទៅលក់នៅមុខរោង

ចក្រគាត់កំពង់ដាំដំណាំសណ្ដែកគួបានចំនួន០៨រងបន្ថែមទៀត។ ហើយលោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម បានពន្យល់ណែនាំ ពីបច្ចេកទេសរៀបចំដី  ការថែទាំដំណាំបន្លែ  និងវិធីសាស្ត្រកំចាត់សត្វល្អិតចង្រៃដែលស៊ីបំផ្លាញដំណាំ ដើម្បីទទួលបានទិន្នផលខ្ពស់ក្នុងការដាំដំណាំបន្លែរបស់ពួកគាត់ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter