ថ្ងៃច័ន្ទ១១រោចខែមិគសិរឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក អ៊ឹន ស៊ិនតិ ប្រធានការិយាល័យកសិឧស្សាហកម្មខេត្តស្វាយរៀនិងលោក ថាច់ ផល្លាសម្បត្តិ អនុប្រធាន
ការិយាល័យកសិឧស្សាហកម្ម បានសហការជាមួយ លោក សំ ឈី ប្រធានការិយាល័យកសិកម្ម គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្វាយទាប លោកកើត សុខាក្រុមប្រឹក្សាឃុំគគីរសោមបានចុះទៅពិនិត្យការដាំដុះដំណាំដំឡូងមីនិងការប្រមូលផលដំណាំអំពៅស្ករ។ជាលទ្ឋផលសម្រេចបាន: ដំណាំដំឡូងដែលប្រជាកសិករ
កំពុងធ្វើការដាំដុះបានរយះពេល ៧ ទៅ ១០ថ្ងៃ និងកសិករខ្លះទៀតកំពុងដំណើរការរៀបចំដីដាំដុះ សរុបផ្ទៃដីដាំដុះទូទាំងស្រុកប្រមាណ៥០ហិតា។ ការប្រមូលអំពៅស្ករ ទើបតែបាន៨ហិតា ទិន្នផលគិតជាមធ្យម ៥៥តោនក្នុង១ហិតា តម្លៃអាស្រ័យទៅលើកំរិតជាតិស្ករ ៣៥ ទៅ៣៨ដុល្លាក្នុង១តោន។