មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្ត បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិ នៃកម្មវិធីឡជីវឧស្ម័នជាតិប្រចាំឆ្នាំ២០២២
ចេញ​ផ្សាយ ២០ ធ្នូ ២០២២
41

នាព្រឹកថ្ងៃច័ន្ទ១១រោចខែមិគសិរឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង   លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានកម្មវិធីឡជីវឧស្ម័នខេត្ត និង លោកប៊ូ ស៊ីថា ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងជាមន្ត្រីកម្មវិធីឡជីវឧស្ម័នខេត្ត

បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិ នៃកម្មវិធីឡជីវឧស្ម័នជាតិប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ឨម គឹមស៊ា រដ្ឋលេខាធិការក្រសូងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ អ្នកចូលរួមសរុបចំនួន៤៦នាក់ (ស្រ្តី ៦នាក់)មកពីខេត្តគោលដៅទាំង១៤ គឺ ខេត្តស្វាយរៀង,ពោធិ៍សាត់, កំពត, បន្ទាយមានជ័យ, ព្រៃវែង, កំពង់ចាម, កំពង់ឆ្នាំង, បាត់ដំបង, កំពង់ធំ, កំពង់ស្ពឺ, សៀមរាប, ត្បូងឃ្មុំ, កណ្តាល និងខេត្តតាកែវ។ ជាលទ្ធផល ឆ្នាំ២០២២ សាងសង់ឡជីវឧស្ម័នសរុបទាំង១៤ខេត្តបានចំនួន ៤៧៥ ឡ ក្នុងនោះ ខេត្តស្វាយរៀង អនុវត្តបានចំនួន ៨៥ ឡ ស្មើនឹង១០៦% នៃផែនការ ៨០ឡ ទទួលបានចំណាត់ថ្នាក់លេខ ២ ប្រចាំឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter