មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបាន ចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកណ្តៀងរាយស្រុកស្វាយទាប
ចេញ​ផ្សាយ ០៥ មករា ២០២៣
217

នាព្រឹកថ្ងៃព្រហស្បតិ៍  ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង    លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត    និងសហការីបាន

ចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកណ្តៀងរាយស្រុកស្វាយទាប៖

កម្មវិធីទី១៖ ចុះត្រួតពិនិត្យចំការដាំបន្លែរបស់កសិករ នូ សារិន នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប គាត់ដាំបណ្តែកគួរ ១៥រង លើផ្ទៃដី ១២០០ម៉ែត្រការេ ចាប់ផ្តើមប្រមូលផល ២០-២៥គក្រក្នុង១ថ្ងៃកសិករតម្លៃ ២៥០០រៀល/គ្រក ដាំត្រសក់ចំណារ៦០០ម៉ែត្រការ៉េ ចាប់ផ្តើមប្រមូលផលបាន ៣០-៤០គ្រកក្នុង១ថ្ងៃក្នុងតម្លៃ ១៥០០រៀល/គក្រនិងទើបដាំខ្ទឹមស្លឹកចំនួន៧រងលើផ្ទៃដី៣០០ម៉ែត្រការ៉េនិងរៀបចំដីត្រៀមដាំត្រសក់និងសណ្តែកគួរ២០០០ម៉ែត្រការ៉េ និងរៀបចំដីក្នុងផ្ទះសំណាញ់

ត្រៀមដាំស្ពៃថែមទៀត។

កម្មវិធីទី២៖ ចុះត្រួតពិនិត្យ ចំការបន្លែ របស់កសិករ សន សុខា នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប គាត់ទើបដាំសណ្ទែកគួរអាយុបាន ២០ថ្ងៃលើផ្ទៃដី ៨០០ម៉ែត្រការ៉េ និងរៀបចំដីត្រៀមដាំសណ្តែកគួរ ត្រសក់ចំណារលើផ្ទៃដី ប្រមាណ ២៥ អានៅពេលខាងមុខ ក្រៅពីការងារដាំដុះកសិករមានចិញ្ចឹមទន្សាយ យកកូនលក់បានចំនួន ៤០ក្បាល ដែលលក់បានក្នុង១ក្បាល ៥០០០០រៀល។

កម្មវិធីទី៣៖ ចុះត្រួតពិនិត្យ ការដាំផ្សិតអំបោះ របស់កសិករ សំ វិចិត្រ នៅភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប គាត់ដាំផ្សិតអំបោះ១រោង ចំនួន៤០០០ដុំ គាត់ទិញដុំល្បាយបណ្តុះផ្សិតពីខេត្តឧត្តមានជ័យ ក្នុងតម្លៃ១២៥០៛/ដុំ សព្វថ្ងៃគាត់អាច ប្រមូលផលបាន២០-២៥គក្រ/ថ្ងៃ រយៈពេលបាន ១០ថ្ងៃមកហើយ ក្នុងតម្លៃ៦០០០/គក្រ ហើយគាត់មានគម្រោងរៀបចំរោងបណ្តុះផ្សិតបន្លែម១រោងទៀត ។

ក្នុងចុះត្រួតពិនិត្យនេះក្រុមការងារបានណែនាំដល់កសិករ៖កាត់ស្លឹកត្រសក់ សណ្តែកគួរ ដែលចាស់ និងមានអ៊ុចចេញដើម្បីអោយមានផ្លែច្រើន និងមិនឆាប់ងាប់ដើម ប្រមូលផលបានតិច។

-ណែនាំអោយកសិករថែទាំដំណាំ ស្រោចទឹកអោយបានគ្រប់គ្រាន់ ដាក់ជីបន្ថែម ការពារសត្វ និងជម្ងឺបំផ្លាញ ដំណាំ ដោយឧស្សាហ៍ចុះត្រួតពិនិត្យចំការ ពិសេសពេលយប់ ដើម្បីចាត់វិធានការណ៍ការពារ និងកំចាត់សត្វល្អិតអោយបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter