មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៩ មករា ២០២៣
96

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង    លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីចុះត្រួតពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ៖

កម្មវិធីទី១៖ ចុះត្រួតពិនិត្យចំការដាំបន្លែរបស់កសិករ សុខ សាំ នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ គាត់មានដីសំរាប់ដាំដំណាំបន្លែចំនួន ៧០អា បច្ចុប្បន្នគាត់កំពុងដាំត្រសក់ចំណារចំនួន១៥អា អាយុ២០ថ្ងៃ និងដាំត្រឡាចអាយុ ២០ថ្ងៃ និងដាំស្ពៃក្រញាញ់៥អា និងកំពុងរើទ្រើងត្រឡាចដើម្បី

ដាំល្ពៅយកត្រួយនៅពេលខាងមុខចំនួន៣៥អា រយៈ៣ខែកន្លងមកគាត់បានប្រមូលផលត្រឡាចបានចំនួន ០៣តោនលក់បានតម្លៃ ២៥០០រៀល/គក្រ កសិករបានលើកឡើងថាក្រសក់ដែរនេះកាលពី១សប្តាហ៍កន្លងមកជួបបញ្ហាភ្លៀងធ្លាក់ធ្វើអោយកើតជម្ងឺច្រេះលើស្លឹកធ្វើអោយរួញចង់ងាប់អស់ គាត់បានប្រើថ្នាំផ្សិត តែមិនបាត់ ក្រោយមកគាត់បានយកជីកាកសំណល់ឡរជីវឧស្ម័នលាយជាមួយទឹកស្រោចលើស្លឹកត្រសក់ក្រោយរយ:ពេល៣ថ្ងៃត្រសក់ចាប់ផ្តើមលូតលាស់ល្អឡើងវិញ។

កម្មវិធីទី២៖ ចុះត្រួតពិនិត្យ ចំការបន្លែ របស់កសិករ ធាន វណ្ណា នៅ ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ គាត់មានដាំបន្លែម្រះចំនួន២០អា ទើបចាប់ផ្តើមក្តឹប និងត្រសក់ចំនួន ១០អាអាយុ ២០ថ្ងៃ និងគាត់រៀបចំរងត្រៀមដាំត្រឡាចលើផ្ទៃដី ២០អាថែមទៀត។

កម្មវិធីទី៣៖ ចុះត្រួតពិនិត្យ ចំការបន្លែ របស់កសិករ អ៊ិត ចំណាន នៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ គាត់មានផ្ទៃដីដាំបន្លែចំនូន ៧៥ អា បច្ចុប្បន្នគាត់កំពុងប្រមូលផលត្រសក់ លើផ្ទៃដី ១៦អា ប្រមូលផលបានជាមធ្យម ២០០គក្រ/ថ្ងៃលក់បាន៣០០០រៀល/គក្រ តាំងពីប្រមូលផលរហូតពេលនេះបាន១៥០០គក្រ ហើយនឹងអាចប្រមូលផលបាន៥-៧ដងថែមទៀត។ ក្រៅពីនេះគាប់កំពុងរើទ្រើងននោង និងសណ្តែកគួរត្រៀមដាំត្រឡាច និងត្រសក់បន្តទៀតលើផ្ទៃដីដែលនៅសល់។

ក្នុងចុះត្រួតពិនិត្យនេះក្រុមការងារបានណែនាំដល់កសិករ៖

-កាត់ស្លឹកត្រសក់ សណ្តែកគួរ ដែលចាស់ និងមានអ៊ុចចេញ ដើម្បីអោយមានផ្លែច្រើន និងប្រមូលផលបានយូរមិនឆាប់ងាប់ដើម។

-ណែនាំអោយកសិករថែទាំដំណាំ ស្រោចទឹកអោយបានគ្រប់គ្រាន់ ដាក់ជីបន្ថែម ការពារសត្វ និងជម្ងឺបំផ្លាញ ដំណាំដោយឧស្សាហ៍ចុះត្រួតពិនិត្យចំការ ពិសេសពេលយប់ ដើម្បីចាត់វិធានការណ៍ការពារ និងកំចាត់អោយបានទាន់ពេលវេលា។

+បើមានបញ្ហាកើតឡើងសូមអោយរាយការណ៍អោយបានទាន់ពេលវេលា តាមរយ:អាជ្ញាធរភូមិ ឃុំ ស្រុក ដើម្បីមន្ទីរកសិកម្មជួយអន្តរាគមន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter