នាព្រឹកថ្ងៃព្រហស្បតិ៍១២ កើត ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ២០២៣
លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្ម មានវត្តមានចូលរួមចំនួន៥០នាក់ ក្នុងនោះមានស្រ្តីចំនួន២៣នាក់ ។ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
- គោលបំណងនៃសិក្ខាសាលានេះ: គឺចង់ផ្សព្វផ្សាយឲ្យបានទូលុងទូលាយនៅគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្មឆ្នាំ ២០២២ដល់ ឆ្នាំ២០២៦ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងការងារស្នូលរបស់អង្គភាពពាក់ព័ន្ធ ការងារអភិវឌ្ឍន៍វិស័យកសិកម្ម និងនៅពេលដែល ចុះទៅអនុវត្តន៏ការងារនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក សូមជួយផ្សព្វផ្សាយឲ្យបានទូលុងទូលាយនៅគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្មឆ្នាំ ២០២២ដល់ ឆ្នាំ២០២៦ ដល់អាជ្ញធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ អោយពួកគាត់បានយល់ដឹងពីយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម ដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងៗទៀតដែលមិនចូលរួម។