នាព្រឹកថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក ប៉ា សុភី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរដ្ឋបាលស្រុកស្វាយទាប បាននាំយកវ៉ាក់សាំងប្រគល់ជូន ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្វាយទាប ។ វ៉ាក់សាំងសរុប2,000កំរិត ដុំពកស្បែកចំនួន400កំរិត ដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំអឺអុតក្តាមគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយទាប។
និងបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាមគោ ក្របី បានចំនួនសរុប១៤៧ក្បាល/ក្របី២៥ក្បាលគោ១២២ក្បាល ស្មើរនិង១៥គ្រួសារ ស្ថិតភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។ លោកប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានមានប្រសាសន៍ពន្យល់ណែនាំពីវិធានការការពារជំងឺអុតក្ដាមគោ ក្របី ដល់ប្រជាពលរដ្ឋ៖