មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះដឹកនាំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី
ចេញ​ផ្សាយ ១០ ឧសភា ២០២៣
90

នាព្រឹកថ្ងៃពុធ០៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កពស ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកស្វាយជ្រំ បានចុះដឹកនាំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងគោ ក្របី សរុបសត្វចំនួន ១ ២៤៤  ក្បាល ក្នុងនោះគោ ចំនួន ៣១២ ក្បាល នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ និងផ្តល់វ៉ាក់សាំងសម្រាប់ស្រុក សរុប២ ៨៥០កម្រិត ក្នុងនោះវ៉ាក់សាំង អុតក្តាម២ ៥០០កម្រិត ដុំពកស្បែក៣៥០កម្រិត ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter