មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះដឹកនាំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សាទឹក ជំងឺអុតក្ដាមគោ ក្របី
ចេញ​ផ្សាយ ២៥ ឧសភា ២០២៣
50

នាព្រឹកថ្ងៃអង្គារ ៤ កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី23 ខែឧសភា ឆ្នាំ2023
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុករំដួល បានចុះដឹកនាំធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សាទឹក ជំងឺអុតក្ដាមគោ ក្របី   និងបានផ្ដល់ថ្នាំព្យាបាលជំងឺសត្វដល់ប្រជាពលរដ្ឋចំនួន75គ្រួសារ មានសត្វគោក្របីសរុបចំនូន173ក្បាននៅក្នុងភូមិពពូលឃុំស្វាយចេក។ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter